(ភ្នំពេញ)៖ ក្រោយពីក្រុមហ៊ុនសាមសុងបានបង្ហាញវត្តមានកំពូលស្មាតហ្វូន Galaxy Note 7 ស៊េរីថ្មីជាផ្លូវការ ដែលមានការផ្សាយផ្ទាល់ (Live Stream) ពីទីក្រុងញ៉ូវយ៉ក នាពេលថ្នីៗនេះ បានទាក់ទាញ អ្នកសារព័ត៌មានជាតិល្បីៗចូលរួម និងយកព័ត៌មានដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្បត្តិ ព្រមទាំង មុខងារ ជាច្រើនអស្ចារ្យលើសពីការស្មាន ដែលធ្វើឲ្យមានការចាប់អារម្នណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងអតិថិជនជាច្រើនមានបំណងធ្វើជាម្ចាស់ទូរស័ព្ទសាមសុង Galaxy Note 7 នេះគ្រប់ៗគ្នា។
ក្រុមហ៊ុនសាមសុង បានប្រកាសឲ្យអតិថិជនទាំងអស់អាចធ្វើការបញ្ជារទិញទូរស័ព្ទសាមសុង Galaxy Note7 ចាប់ពីថ្ងៃទី ០៧ដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ អតិថិជននឹងទទួលបាន ការបន្ថែមជូននូវកញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល ២៤០ដុល្លារអាមេរិក ជាមួយនឹងការបង់រំលស់អត្រាការប្រាក់ 0% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេសរបស់ក្រុមហ៊ុនស្មាត តម្លៃ ១២៩ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល ២៤សប្តាហ៍។
ការផ្តល់ជូនពិសេសនេះ មាននៅហាងទូរស័ព្ទមួយចំនួន នៅភ្នំពេញដូចជា ហាងទូរស័ព្ទដៃនីកា ផ្លូវព្រះមុនីវង្ស កែងស្តុបបូកគោ ហាងអប្សារាផ្លូវនេរុហ៍ខាងជើងផ្សារដេប៉ូ ហាង KLDis 2 ខាងកើតផ្សារធំថ្មី ហាង KLDis 3 ផ្លូវព្រះមុនីវង្សទល់មុខអាគារភ្នំពេញថោវើ និងហាង KLDis4 ផ្លូវព្រះមុនីវង្សខាងជើង ស្តុបបូកគោ។
មិនតែប៉ុណ្ណោះ អតិថិជននៅខេត្តបាត់ដំបងក៏អាចធ្វើការបញ្ជារទិញពីហាង ហាងនីកា ផ្លូវលេខ៣ជាប់សណ្ឋាគារឆាយ៉ាខេត្តបាត់ដំបង និងហាងធៀនសេងផ្លូវលេខ៣ ខាងលិចសាលាចិន ខេត្តបាត់ដំបង។
អតិថិជនដែលបានធ្វើការបញ្ជារទិញទូរស័ព្ទ Galaxy Note7 ទាំងអស់អាចមកទទួលយកទូរស័ព្ទ នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ នៅកម្មវិធីលក់ Galaxy Note7 Mega Sales នៅកោះពេជ្រអាគារ L ចាប់ពីម៉ោង ៨៖៣០ព្រឹក ដល់ម៉ោង ៥ល្ងាច ។
ការ បញ្ជារទិញនេះ មានត្រឹមតែរយៈពេល ១៣ថ្ងៃប៉ុណ្ណោះ ក្នុងតម្លៃពិសេសត្រឹមតែ ៧៧០ ដុល្លារ ជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក។ សូមរួស រាន់ទ្បើង! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ!
សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងការបញ្ជារទិញទូរស័ព្ទសាមសុង Galaxy Note 7 អតិថិជនអាច ទាក់ទងតាមរយៈលេខទូរស័ព្ទសេវាកម្នអតិថិជន 023 99 32 32៕