(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន
២៖ រុស្ស៉ីនិយាយថា ការធ្វើតេស្តហ្សែនបញ្ជាក់ថា មេទាហានស៊ីឈ្នួល Wagner លោក Prigozhin ពិតជាបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ
៣៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ
៤៖ តុលាការប៉ាគីស្ថាន ទម្លាក់ចោលបទចោទប្រកាន់លើអតីតនាយករដ្ឋមន្រ្តីលោក Imran Khan ពាក់ព័ន្ធឃាតកម្ម
៥៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងសហភាពអឺរ៉ុប ប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កម្ពុជានិងសហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធ
៦៖ ក្រុមនាវាចម្បាំងរុស្ស៉ី ត្រឡប់មកពីធ្វើប្រតិបត្តិការល្បាតរយៈពេលជាង៣សប្តាហ៍ នៅមហាសមុទ្រប៉ាស៉ីហ្វិក រួមគ្នាជាមួយក្រុមនាវាចម្បាំងចិន
៧៖ មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង ជឿថាកម្ពុជាកាន់តែរីកចម្រើន ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
៨៖ លោក ហ្សេលេនស្គី៖ លោកខាងលិចនឹងមិនគាំទ្រអ៊ុយក្រែនឡើយ ចំពោះការវាយប្រហារលើទឹកដីរុស្ស៉ី
៩៖ កម្ពុជា-ទីម័រខាងកើត ឯកភាពពន្លឿនការចុះ MoU ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច វប្បធម៌ និងពង្រឹងទំនាក់ទំនងប្រជាជន
១០៖ ចៅហ្វាយក្រុងមូស្គូ៖ យន្ដហោះដ្រូនរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ ក្បែរទីក្រុងមូស្គូ
១១៖ លោក ហ៊ុន ម៉ានី៖ ការអនុវត្តចក្ខុវិស័យនាយករដ្ឋមន្ត្រី ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ គឺជាបេសកកម្មចម្បង០៣ របស់ក្រសួងមុខងារសាធារណៈក្នុងអាណត្តិទី៧
១២៖ ស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou ប្រកាសឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់
១៣៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតរ៉ូបូតដ៏ធំជាងគេ នៅអាស៊ីប៉ាស៊ីហ្វិក ២០២៣, ជប៉ុនទទួលបានជ័យលាភីលេខ១
១៤៖ ជប៉ុន និងសហរដ្ឋអាមេរិក គ្រោងរៀបចំសមយុទ្ធយោធា នៅសមុទ្រចិនខាងកើត
១៥៖ ចិនសម្រេចលែងតម្រូវឱ្យមានការធ្វើតេស្តរកកូវីដ១៩ តទៀតហើយ សម្រាប់អ្នកដំណើរដែលចូលទៅប្រទេសខ្លួន
១៦៖ ព្យុះត្រូពិច Idalia ត្រូវបានព្យាករថា នឹងវាយប្រហារលើរដ្ឋ Florida របស់សហរដ្ឋអាមេរិក ក្នុងកម្រិតជាព្យុះហឺរីខិន
១៧៖ រុស្ស៉ីចោទប្រកាន់អតីតបុគ្គលិកស្ថានកុលស៊ុលអាមេរិក ពីបទធ្វើចារកម្ម
១៨៖ ជប៉ុនផ្អាកការបញ្ជូនយានរ៉ូបូតឱ្យទៅចុះចតលើឋានព្រះចន្ទ ដោយសារអាកាសធាតុមិនអំណោយផល
១៩៖ ក្រុមមន្ត្រីចិន ព្រមានពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ នៅតាមខេត្តជាច្រើននៃប្រទេស
២០៖ ក្រុមតាលីបង់ ហាមឃាត់ស្រ្តី ទៅកម្សាន្តនៅឯឧទ្យានជាតិអាហ្វហ្កានីស្ថាន
២១៖ ទាហានម៉ារីនអាមេរិក ៣នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ អំឡុងសមយុទ្ធយោធា នៅអូស្ត្រាលី
២២៖ អង្គការសន្តិសុខដឹកនាំដោយរុស្ស៉ី អញ្ជើញក្រុមអ្នកសង្កេតការណ៍ ពីអារ៉ាប់ប៊ីសាអូឌីត អ៉ឺរ៉ង់ ចិន និងម៉ុងហ្គោលី ចូលរួមក្នុងសមយុទ្ធយោធា
- ព័ត៌មាន Fresh News Plus
១៖ ស្មាតហ្វូនស៊េរីថ្មីរបស់ Motorola គ្រោងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិននៅដើមសប្តាហ៍ក្រោយ
២៖ FIFA ព្យួរមុខតំណែងលោក Rubiales ស្របពេល FA អេស្ប៉ាញ ស៊ើបអង្កេតករណីបំពានផ្លូវភេទ
៣៖ West Ham យកបានខ្សែបម្រើ Kudus ពីក្លិប Ajax ជាមួយកិច្ចព្រមព្រៀងតម្លៃ ៣៨លានផោន
៤៖ លោក Mancini ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិអារ៉ាប៊ីសាអូឌីត ក្រោមកិច្ចសន្យា ៤ឆ្នាំ
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)