(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេចចាត់តាំងលោក កែវ រតនៈ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ ជំនួសលោក ស៊ុយ សែម ដែលត្រូវសម្រួលភារកិច្ចជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់វិញ។
ការសម្រេចសម្រួលភារកិច្ច និងចាត់តាំងនេះ ត្រូវបានធ្វើឡើងតាមចំណារយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា៖