(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក នឹងចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងក្នុងការពន្យា និងវិសោធនកម្មលើអនុស្សរណៈនៃការយោគយល់គ្នារវាង រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា ស្តីអំពីការដាក់កំរិត ហាមប្រាមការនាំចូលលើប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខា នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសារមន្ទីរជាតិ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Patrick Murphy ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា៕