(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណ:ប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក​ ដឹកនាំដោយលោក​ អាឡិច​ ខាន​ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រេីនរបស់អនុគណ:កម្មាធិការស្តីពី​ប្រតិបត្តិការរបស់រដ្ឋ​ និងបរទេស​ និងកម្មវិធីពាក់ព័ន្ធនានា​ របស់គណ:កម្មាធិការគ្រប់គ្រង​ និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិច​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបបានធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល នៅវិមានសន្តិភាព៕