(ភ្នំពេញ)៖ លោក ម៉ិច សុខន ជានាយក និងម្ចាស់ក្រុមហ៊ុន សុខកាណ្ឌីកា ហ្គ្រីន ខូ អឹលធីឌី និង ជាអ្នកបង្កើតពហុបច្ចេកវិទ្យា វិទ្យាសាស្រ្តត្រល់ខេម ប្រើជួយសម្រួលការងារបញ្ជូន សំណាក ក្នុងមន្ទីរពេទ្យនានា បានផ្ញើសារសូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តម ជិន វិសាល ក្នុងឱកាសដែលព្រះមហាក្សត្រតែងតាំងជា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូនឯកឧត្តម ជិន វិសាល ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕