(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តអនុញ្ញាតឱ្យលោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន ប្រទេសទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ធ្វើឡើងនៅវិមានសន្តិភាព៕