(ភ្នំពេញ)៖ បុរសម្នាក់ ដែលប្រើអំពើហិង្សាទះកំផ្លៀងនារីម្នាក់ ដោយគ្រាន់តែជិះម៉ូតូសាចទឹកដាក់ និងត្រូវបានចែកចាយពេញបណ្តាញ Facbook នោះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ។
ចំពោះករណីនេះ ត្រូវបានប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម បាននាំគ្នាចែកចាយយ៉ាងព្រោងព្រាត។ ភ្លាមៗក្រោយមានហេតុការណ៍នេះ កើតឡើងកម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវរកឃាត់ខ្លួនបុរសម្នាក់នេះបាន។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គមភ្លាម នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវស្រាវជ្រាវ និងតាមឃាត់បុរសរូបនេះ ដើម្បីនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕