(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ឆុង វ៉ាងគឺន (H.E. Chung Hwang-keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ ប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបធ្វើឡើងនៅវិមានសន្តិភាព។ ជំនួបនេះ ត្រូវបានរំពឹងថា នឹងជជែកផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ព្រមទាំងបញ្ហាសន្តិសុខស្បៀងដែលជាប្រឈមរបស់សាកលលោកនាពេលបច្ចុប្បន្ន៕