(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានទទួលជួបលោកស្រី ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ប្រចាំកម្ពុជា ដែលចប់អាណត្តិ​ នៅវិមានសន្តិភាព។

នេះគឺជាជំនួបជាមួយតំណាងភាគីបរទេសលើកដំបូង បន្ទាប់ពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅក្នុងអាណត្តិទី ៧នេះ៕