(ព្រះសីហនុ)៖ មុខសញ្ញាលួចម៉ូតូម្នាក់ នៅក្រុងព្រះសីហនុ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក LEAD ពណ៌ស បានធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋ ចំនួន២គ្រឿង មួយគ្រឿងម៉ាក Click ពណ៍ផ្ទៃមេឃ (មិនចាំស្លាកលេខ) និងមួយគ្រឿងទៀត ម៉ាក SUZUKISATRA ពណ៌ក្រហមលាយខ្មៅ លេខតួរ MHDL11A2MG234939 និងលេខម៉ាស៊ីន CGA1D234997 រួចជិះគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាបក្ខពួកនៅចំណុចកាស៊ីណូឈ្មោះ DV ស្ថិតនៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ។ ពេលដែលសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួនជនសង្ស័យ ក៏មានបក្ខពួក បងប្អូនរបស់ជនស្ស័យ បានរារាំងសម្ថកិច្ច និងបានប្រតាយប្រតប់ និងរឹតកសម្ថកិច្ចបណ្តាឲ្យរងរបួសស្រាល។

សម្ភារវត្ថុតាងចាប់យកបាន ម៉ាក SUZUKISATRA ពណ៌ក្រហមលាយខ្មៅ លេខតួរ MHDL11A2MG234939 និងលេខម៉ាស៊ីន CGA1D234997។ ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕