(ក្រុងរីយ៉ូ)៖ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានប្រកាសដាក់បម្រាមមិនឲ្យអត្តពលិកជនពិការរុស្ស៊ី ចូលរួមប្រកួតកីឡាជនពិការ Rio Paralympic Games 2016 នៅប្រទេសប្រេស៊ីលដដែល ដោយសារជាប់ពាក់ព័ន្ធករណីប្រើសារធាតុហាមឃាត់នាពេលកន្លងមក។
សារព័ត៌មាន BBC បានចេញផ្សាយនៅយប់ថ្ងៃអាទិត្យ ទី០៧ ខែសីហានេះថា អត្តពលិកជនពិការរុស្ស៊ីទាំងអស់ មិនត្រូវបាន IPC (International Paralympic Committee) អនុញ្ញាតឲ្យចូលរួមប្រកួតព្រឹត្តការណ៍ជនពិការ ឆ្នាំ២០១៦ ឡើយ ដែលត្រៀមចាប់ផ្តើមចាប់ពីថ្ងៃ០៧-១៨ ខែកញ្ញា នៅប្រេស៊ីលខាងមុខឡើយ។
សូមរំលឹកដែរថា អត្តពលិករុស្ស៊ីមួយចំនួន ក៏ត្រូវបានជាប់បម្រាមផងដែរ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នេះ ដែលទើបតែចាប់ផ្តើមប្រកួតបាន២ថ្ងៃ ដោយមានសិទ្ធិចូលរួមតែ ២៧១រូប និង ១១៨រូបផ្សេងទៀតជាប់បម្រាម ដោយសារករណីខាងលើដូចគ្នា៕