(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន ដែលមានព្រះជន្មាយុ ៨២ព្រះវស្សាទៅហើយនោះ នឹងបង្ហាញព្រះភ័ក្រ តាមកញ្ចក់ទូរទស្សន៍រដ្ឋជប៉ុន នាព្រឹកថ្ងៃចន្ទ ស្អែកនេះដើម្បីថ្លែងសារមួយចំនួនទៅកាន់ប្រជាជាតិ ដែលកម្រកើតមានឡើង ហើយក្នុងនោះក៏ព្រះអង្គទំនងជានឹងអាចប្រកាសដាក់រាជ្យផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ USA Today នាយប់ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១៦។
ព្រះចៅអធិរាជ អាគីហ៊ីតុ គឺត្រូវបានពិភពលោកដឹងថា ជាខ្សែរាជវង្សដែលបន្តកាន់រាជ្យសម្បត្តិបាន យូរជាងគេបំផុត ក្នុងរយៈពេលជិត ២០០ឆ្នាំមកហើយនៅប្រទេសជប៉ុន។
តាមពិតពាក្យចរចាមអារាមនៃការដាក់រាជ្យនេះបានកើត ឡើងតាំងពីខែកក្កដាមកម្ល៉េះ ដែលថាព្រះអង្គ នឹងផ្ទេររាជ្យសម្បត្តិថ្វាយទៅព្រះរាជ្យបុត្រា Naruhito ឡើងស្នងរាជ្យបន្ត។ យ៉ាងណាក៏ដោយ ចម្លើយពិតនឹងត្រូវបង្ហាញនៅថ្ងៃចន្ទ ស្អែកនេះ៕