(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងអត្ថបទមួយ ក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីកបាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន»

ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្ដែងការសោកស្តាយជាទីបំផុតចំពោះការផ្សព្វផ្សាយ ព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិ និងអន្តរជាតិ។

ទីស្តីការគណៈរដ្ឋមន្ត្រី សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ-អន្តរជាតិ និង ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដូចខាងក្រោម៖