(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសសុពលភាពសមាជិកថ្មីៗ ប្រមាណ១៦១៧នាក់ ដែលភាគច្រើនជាយុវជន អាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ពិធីប្រកាសសុពលភាពសមាជិកថ្មីរបស់ CPP ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍
ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាស្នូលនៃការបង្រួបបង្រួមជាតិ មានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវមានភាពចាស់ទុំខាងនយោបាយ បម្រើប្រជាជន និងប្រទេសជាតិពិតប្រាកដ រួមសុខទុក្ខជាមួយប្រជាជន បានដឹកនាំប្រទេសឱ្យមានសុខសន្តិភាពស្ថិរភាពនយោបាយ លទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្សនិងការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ធ្វើឱ្យពិភពលោកស្គាល់កម្ពុជា មានកិត្តិយសនៅលើឆាកអន្តរជាតិ។
លោកថា សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើតែអំពើល្អបំរើប្រជាជនដោយទឹកចិត្តស្មោះត្រង់ ហើយក៏បានផ្សព្វផ្សាយ ពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានផ្តល់ឱកាសអោយសមាជិកថ្មីទាំងអស់ ដែលមានសំណូពពររឺ បញ្ហាប្រឈមនាៗឡើងមកសាកសួរ រាល់ចម្ងល់ផ្សេងៗដែលកើតមានឡើង៕