(ក្រចេះ)៖ ​លោក ប៉ាល់ សុខកែវ រស់នៅភូមិថ្មី ឃុំព្រែសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បានស្នើឲ្យក្រុមហ៊ុនម៉ៅការសាងសង់អចលនទ្រព្យ២៥ខេត្តក្រុង ចេញមុខមកសម្របសម្រួលលគ្នាក្រោពីក្រុមហ៊ុនមួយនេះ បានសាងសង់ផ្ទះរបស់លោកមិនមានគុណភាព (ប្រេះ ស្រុត) ខុសពីអ្វីដែលក្រុមហ៊ុន បានសន្យាជាមួយលោកជាម្ចាស់ផ្ទះ។

លោក ប៉ាល់ សុខកែវ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនម៉ៅការសាងសង់អចលនទ្រព្យ២៥ខេត្តក្រុង ឈ្មោះនិន ស៊ន ប្រពន្ឋឈ្មោះ សយដាណេត និង ហុង គឹមហូល ជាជំនួយការផ្ទាល់ និងជាអ្នកផ្សព្វផ្សាយទីផ្សារ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ១០ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានលេខទូរសព្ទ  ០៩៨២១៦២៦៣ ,០៩០២១៦២៦៣, ០៨៨៩៨៧៦១០៨ និង ០៦០៥៨៥៤០៧ បានសាងសង់ផ្ទះរបស់លោក ស្ថិតនៅភូមិថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ក្រចេះ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ហើយបានប្រគល់ផ្ទះនៅថ្ងៃ០១ខែធ្នូ ឆ្នាំ២០២២ ធានារយៈពេល១ឆ្នាំ ចាប់ពីថ្ងៃប្រគល់ផ្ទះឲ្យម្ចាស់រស់នៅ។ មកដល់ពេលនេះ ផ្ទះដែលបានសាងសង់ខាងលើត្រូវបានប្រេះ ស្រុត និងនៅពេលភ្លៀងម្តងៗធ្វើឲ្យលិច និងពិដានត្រូវខូច។

លោក ប៉ាល់ សុខកែវ បញ្ជាក់ទៀតថា នៅពេលទំនាក់ទំនងទៅក្រុមហ៊ុនតាមរយៈលេខទូរសព្វក្រុមហ៊ុនមិនមានដំណោះស្រាយ និងមិនទទួលខុសត្រូវទេ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកស្រី សយ ដាណេត បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះថា លោកស្រីមិនបានសាងសង់ផ្ទះ នៅស្រុកឆ្លូងទេ៕