(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន១៥,៣០៦,០៩០ នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៩,៩០៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៥១៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,១៦០នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៥៩៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១១,៩១២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៧៣៨,៨៥៨នាក់, ដូសទី៤ចំនួន ៥,៣៤២,៤៦២នាក់, ដូសទី៥ចំនួន ២,០០៤,២៧៤នាក់ និងដូសទី៦ចំនួន ៥២៣,៥០៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕