(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅម៉ោងជាង៥៖០០ល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួន លោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីតុលាការកំពូលហើយ ក្រោមការចោទប្រកាន់ពីបទវិតិក្រម និង រំលោភអំណាច។ នេះបើតាម លោក លី សុផាណា ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យសាលដំបូងរាជធានីភ្នំពេញ ដែលទទួលចាត់ការលើសំណុំរឿងនេះ។
លោក វ៉ាត ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយសង្ស័យថា មានការពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការបំពេញការងារ។ ក្រឡាបញ្ជីតុលាការកំពូល ដែលទើបនឹងផ្លាស់មកពីខេត្តប៉ៃលិនរូបនេះ ក៏ត្រូវបាន លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មកដល់តុលាការក្រុងភ្នំពេញ នៅព្រឹកមិញនេះដែរ។
លោក លី សុផាណា បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការសើបសួរដោយចោទប្រកាន់ឈ្មោះ វ៉ាត វិសិដ្ឋ ពីបទវិតិក្រម និងបទរំលោភអំណាច តាមបញ្ញត្តិមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌមាត្រា៣២ និងមាត្រា៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ៕