(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា នៅទឹកដីខេត្តនេះបច្ចបច្ចុប្បន្ន មានសក្តានុពលកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសេវាទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល បានកំណត់យកជាខេត្តស្ថិតក្នុងប៉ូលទី៤ ក្នុងវិស័យសេដ្ឋកិច្ចជាតិ។

លោកបានលើកឡើងក្នុងឱកាសបើកសម្ពោធជាផ្លូវការហាងធ្យូបកាហ្វេ Tube café ថ្មីនៅចំណុចផ្ទះលេខ/ ចំណុចផ្លូវជាតិលេខ៥ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។

លោក សុខ លូ បានបញ្ជាក់ថា «ក្នុងនាមរដ្ឋបាលខេត្តសូមស្វាគមន៍ និងអបអរដាទរ ម្ចាស់ហាងធូបកាហ្វេ ដែលទើបនឹងបើកសម្ពោធជាផ្លូវការជូនអតិថិជន នាថ្ងៃនេះនៅលើទឹកដីខេត្តបាត់ដំបងយើងនេះ និងបន្តគាំទ្រដល់អ្នក វិនិយោគ មកដាកទុនរកស៊ីនៅខេត្តនេះជាបន្តបន្ទាប់ផងដែរ»

លោកបានផ្តាំផ្ញើដល់អាជ្ញធរ មានសមត្ថកិច្ចនាំគ្នាការពារសណ្តាប់ធ្នាប់ សុខសុវត្តិភាពជូនអាជីវករទាំងអស់ ដែលធ្វើអាជីវកម្មគ្រប់ប្រភេទក្នុងខេត្តដល់អ្នកមកបណ្តាក់ទុករកស៊ីសមស្របតាមផ្លូវច្បាប់។

ថ្នាក់ដឹកនាំខេត្តរីករាយណាស់ដល់ធ្យូបកាហ្វេ បានមកបណ្តាក់ទុនរកស៊ីននៅខេត្តយើងនេះ ដែលមានប្រជាជនជិត១លាន៥សែននាក់ ចឹងធ្វើធ្យូបកាហ្វេសម្លឹងឃើញចង់មករកស៊ីនៅខេត្តបាត់ដំបង ដោយឡែកនៅក្នុងក្រុងយើងនេះ ប្រជាពលរដ្ឋរសនៅជិត១៦ម៉ឺននាក់ជាសក្តានុពលមួយ ជាទីក្រុងមួយមានប្រជាពលរដ្ឋរស់នៅច្រើន។ លោកសង្ឃឹមថា «ធ្យូបកាហ្វេនេះមុនមកដាក់ទុនរកស៊ី គាត់ក៏បានមកសិក្សសរួចហើយ ទើបសម្រេចរហូតដល់បើកដំណើរ​ រកស៊ីចាប់ពីថ្ងៃនេះតទៅ។ រយ:ពេលកន្លងមានសម្តេចតេជោ ហ៊ុន សែន តែងបានចង្អុលបង្ហាញ និងមានសម្តេចក្រឡាហោម ស ខេង បានណែនាំជាប្រចាំផង។ តែបច្ចប្បុន្ននេះយើងក៏មាននាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំបន្តវេន នាំមកសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសតទៅយូរអង្វែងផងដែរ»

កញ្ញា ស៊ូ មុន្នីពេជ អគ្គនាយិកាក្រុមហ៊ុន ធូប កាហ្វេ បានថ្លែងថា ដោយមើលឃើញការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូល និងលោក សុខ លូ អភិបាលខេត្តបាត់ដំបងបានល្អ ក្រុមហ៊ុនយើងខ្ញុំបានសម្រេចចិត្តបើកសាខា នៅខេត្តបាត់ដំបង១ទៀយ ខណៈដែលក្រុមហ៊ុនយើងកន្លងមានសាខាចំនំនួន៣៣សាខានៅភ្នំពេញ ហើយនៅបាត់ដំបង ទើបពង្រីកសាខាថ្មីជាលើកដំបូងនិងជាលើកទី១នៅតាមខេត្ត ដែលលោកស្រី ចាន់ សុជាតា ម្ចាស់ធូបកាហ្វេសាខាបាត់ដំបង។

អគ្គនាយិកាក្រុមហ៊ុន បានបន្តថា «ក្រុមហ៊ុមយើងមានគោលដៅពង្រីកនៅខេត្តផ្សេងៗទៀតតទៅនាពេលខាងមុខផងដែរ»។ អគ្គនាយិកាបានថ្លែងអំណរគុណ និងជម្រាបជូនពីប្រវត្តិធូប កាហ្វេ ដែលមានចំណុចពិសេសៗមួយចំនួន ដែលធូបកាហ្វេបាន និងកំពុងផ្តល់ជូនអតិថិជន។

*ទី១៖ អំពីធូប កាហ្វេ៖

ធូបកាហ្វេ គឺជាម៉ាកយីហោខ្មែរដែលបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយស្ថាបនិកខ្មែរ៣រូបដែលមានចំណូលចិត្តញាំកាហ្វេដូចគ្នា ហើយគាត់ទាំង៣នាក់មានក្ដីស្រមៃរួម គ្នាតាំងពីក្មេងចង់បើកហាងកាហ្វេជារបស់កូនខ្មែរ ដែលឈានមុខគេ។ ម្នាក់ក្នុងចំណោមកូនខ្មែរទាំង៣នោះ គឺជានាងខ្ញុំផ្ទាល់។ ពួកយើងទាំងបីនាក់មាន មហិច្ឆតានាំយកយីហោក្នុងស្រុកទៅប្រកួតប្រជែងជាមួយនឹងម៉ាកបរទេស ហើយមានចក្ខុវិស័យក្លាយជាហាង កាហ្វេឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងជុំវិញសកលលោក។

កញ្ញាបានបន្ថែមទៀតថា «ពួកយើងបង្កើតធូប ក្នុងគោលដៅបំពេញចិត្តអតិថិជនជាពិសេសប្រជាជនកម្ពុជា ដោយផ្តល់នូវការស្វាគមន៍យ៉ាងកក់ក្តៅ រួសរាយ រាក់ទាក់ សេវាកម្មរហ័ស ជាមួយតំលៃសមរម្យ។ លើសពីនេះទៅទៀតកាហ្វេប្រចាំហាងរបស់យើងគឺ កាហ្វ ថ្នល់ ដែលជាពាក្យកាត់នៃកាហ្វេតាមចញ្ចើមថ្នល់ ដោយទទួលបានការនិយមចូលចិត្តពិសារដោយប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។

*ទី២៖ អំពីចំណុចពិសេសៗមួយចំនួនរបស់ធូប កាហ្វពួកយើងផ្តល់សេវានិងផលិតផលជូនអតិថិជនដោយប្រកាន់លើពាក្យស្លោក រហ័ស តម្លៃសមរម្យ និងគុណភាពខ្ពស់។

តម្លៃសមរម្យ មានន័យថា ភេសជ្ជៈរបស់យើងមានតម្លៃថោកដែលអតិថិជនអាចទទួលយកបាន គុណភាពខ្ពស់ មានន័យថា យើងសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ទាំងរសជាតិ និងគុណភាព ជូនទៅដល់អតិថិជនគ្រប់ៗរូប។

នេះជាលើកទី១ ដែលធូប កាហ្វេ បានពង្រីកសាខាតាមបណ្តាខេត្តពីព្រោះខេត្តបាត់ដំបង គឺជាខេត្តដែលមានសក្តានុពលយ៉ាងខ្លាំងទៅលើវិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍។

ចាប់ពីឆ្នាំ២០១៧ មកដល់ពេលបច្ចុប្បន្ននេះ យើងមានសាខាធ្យូប កាហ្វេសរុបចំនួន ៣៣សាខា (រាប់បញ្ចូលទាំងធូប កាហ្វេ សាខាបាត់ដំបងនេះ)។ តាមរយៈការប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល ការប្តេជ្ញាចិត្ត បទពិសោធន៍ និងការគាំទ្ររបស់អស់លោក លោកស្រី អ្នកនាង កញ្ញា នាងខ្ញុំសង្ឃឹមជឿជាក់យ៉ាងម៉ុតមាំថា ធូប កាហ្វេ សាខាបាត់ដំបង នឹងមានប្រជាប្រិយភាពលេចធ្លោ និងទទួលបានការគាំទ្រពីអតិថិជនរឹតតែច្រើនជាងនេះ។

សូមអបអរសាទរចំពោះ លោកស្រី ចាន់ សុជាតា ម្ចាស់ធូប កាហ្វេ សាខាបាត់ដំបង និងសូមជូនពរលោកស្រី និងក្រុមគ្រួសារ ទទួលបានជោគជ័យក្នុងអាជីវកម្មមួយនេះ។ ធូប កាហ្វេ សន្យាថានឹងនៅតែបន្តយក ចិត្តទុកដាក់សម្រិតសម្រាងទៅលើការផ្តល់សេវាកម្ម រសជាតិ និង គុណភាព ដើម្បីឲ្យម៉ាកកាហ្វេក្នុងស្រុក ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងមួយកម្រិតទៀត៕