(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា និង លោក ស៊ីថា ថាវ៉ាស៊ីន នាយករដ្ឋមន្រ្តីថ្មីរបស់ថៃមកពីគណបក្សភឿថៃ ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តីក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ភ្លាមៗនោះ នាយករដ្ឋមន្រ្តីថ្មីទាំងពីរ បានទូរស័ព្ទអបអរសាទរជូនគ្នាទៅវិញទៅមក ដើម្បីបង្ហាញអំពីភាពស្អិតរមួតនៃទំនាក់ទំនងការទូត។ តើក្រោមការដឹកនាំរបស់ នាយករដ្ឋមន្រ្តីថ្មីទាំងពីរ ទំនាក់ទំនងកម្ពុជា-ថៃ នឹងទៅជាយ៉ាងណា? ហើយនឹងមានផ្លែផ្កាអ្វីខ្លះ?
នៅសប្តាហ៍នេះ Fresh Talk រៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «ទំនាក់ទំនងកម្ពុជា-ថៃ ក្នុងរបត់នយោបាយថ្មី» ដោយមានការចូលរួមពីវាគ្មិនចំនួន២រូប រួមមាន៖
- លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕