(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៣,៣០៤រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំសង្កាត់ ចំណុះរាជធានី-ខេត្ត ក្នុងមួយឃុំ សង្កាត់ ត្រូវជ្រើសរើសចំនួន២រូប។

តាមរយៈសេចក្តីជូនដំណឹង គ.ជ.ប បានឱ្យដឹងថា ពាក្យសុំចូលបម្រើការនឹងមានចែកជូនដោយឥតគិតថ្លៃ។ បេក្ខជនអាចទាញចូលយកពាក្យសុំប្រឡងចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប (ww.nec.gov.kh) ឬស្កែន QR Code ដូចមានក្នុងសេចក្តីជូនដំណឹង។

*ការចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ (វេលាម៉ោង ៧:០០ នាទីព្រឹក)
*ការឈប់ទទួលពាក្យ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)
*ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី៩ ខែកញ្ញ ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត
*ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖