(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៣៤៧ម៉ែត្រ ទទឹង៥ម៉ែត្រ ស្លាកសញ្ញា១ផ្ទាំង និងជួសជុលផ្លូវក្រាលគ្រួសក្រហមអស់ទឹកប្រាក់៣២៨,៩០០,០០០រៀល ថវិកាមូលនិធិឃុំឆ្នាំ២០២៣ ស្ថិតនៅឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកអភិបាលស្រុកបានលើកឡើងថា សមិទ្ធផលនេះជាប្រវត្តិសាស្រ្តសម្រាប់ទីនេះដែលយើងទទួលបាន ជាក់ស្តែងផ្លូវបេតុងមួយខ្សែរនេះដែលបានប្រើប្រាស់ថវិការមូលនិធិឃុំឆ្នាំ២០២៣ តាមរយៈការផ្តល់ជូនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តបតាមសំណូមពររបស់ប្រជាពលរដ្ឋហើយសមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល។

លោក​អភិបាលស្រុកបាន​សំណូមពរ​ដល់​​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ផ្លូវ​បន្ទាប់​ពី​ការ​សាងសង់​ហើយ​ត្រូវ​ធ្វើ​របង​ ទោះបីជា​ថ្មឬ​របង​ធ្វើ​ពី​ឈេី​ក្តីត្រូវ​មាន​គម្លាត​ពី​សាច់​បេតុង​ ដែល​ប្រធាន​ការិយាល័យ​រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល និង​ប្រធានការិយាល័យ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍សហគមន៍ ជាមួយលោក​មេឃុំ​សហការ​គ្នា​កំណត់​គម្លាត​ពី​ផ្លូវ​បេតុង​មក​ ក្នុង​គោលបំណង​ដេីម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ររបងឲ្យ​រត់​ត្រង់​ជួរ​គម្លាត​ ដេីម្បី​មាន​សោភ័ណភាព​ល្អ និងសម្រាប់​អភិវឌ្ឍធ្វេី​លូ​រំដោះ​ទឹក​នៅ​ពេល​ក្រោយ​។ ក្រៅពីនេះ ដេីម្បី​សម្រួល​សុវត្ថិភាព​ក្នុងការ​ធ្វេី​ចរចរាចរណ ក្រោយ​ពី​ធ្វើ​ហេីយ​មាន​ការ​ដាំ​ដេីមឈេី​លម្អ​ដេីមផ្កានៅ​តាម​មុខ​ផ្ទះ​ឲ្យ​បាន​ព្រមៗគ្នា ដេីម្បី​ការ​លេីក​មុខ​មាត់​ និងប្រែ​ក្លាយជា​ភូមិ​ស្អាត​បៃតង​។

លោកអភិបាលក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរភូមិឃុំចុះជាប់ជាប្រចាំនៅពេលដែលក្រុមហ៊ុនចុះសាងសង់ ហើយក្រុមហ៊ុនដែលទទួលការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែងនិង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់។

លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ព្រោះការបោះឆ្នោតជាមូលដ្ឋាននៃប្រជាធិបតេយ្យ និងជាកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់ក្នុងសង្គមដែលបានជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕