(ភ្នំពេញ)៖ ជនសង្ស័យ១៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន១១នាក់ និងករណីលួច ប្លន់ ០៥នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន សរុប៨៥ កញ្ចប់ ព្រមទាំងសម្ភារៈសម្រាប់ធ្វើសកម្មភាពជាច្រើនទៀត ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបាននាពេលថ្មីៗនេះ។ បើយោងតាមរបាយការណ៍ របស់អាវុធហត្ថឲ្យដឹងយ៉ាងដូច្នេះ។
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យទាំង១៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងលួច-ប្លន់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។