(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ចំនួន ៣រូប បន្ថែមលើមុខងារបច្ចុប្បន្ន។
តាមរយៈសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ទាំង៣រូបនេះរួមមាន៖
ទី១៖ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ
ទី២៖ ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ
និងទី៣៖ បណ្ឌិត ទូច សុឃៈ ជាអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់អភិសន្តិបណ្ឌិត ស សុខា៖