កញ្ញា ធី សុវណ្ណថា៖ ពលរដ្ឋឈប់គាំទ្រគណបក្សសង្រ្គោះជាតិហើយ ដោយសារមេដឹកនាំជាមនុស្សកំសាក (Video Inside)
07-08-2016 15:06
(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានអះអាងថា ប្រជាពលរដ្ឋ មួយចំនួននៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រកាសឈប់គាំទ្រគណបក្សសង្រ្គោះជាតិទៀយហើយ ដោយសារតែមេដឹកនាំ គណបក្សនេះជាមនុស្សកំសាក។ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានចុះជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ ៩០០នាក់ ដែលនេះគឺជាវេទីកាសាធារណរបស់នាងលើកទី២៥។
នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានសរសេរថា «ពលរដ្ឋថា ឈប់គាំទ្របក្សសង្គ្រោះជាតិទៀតហើយ ព្រោះសម រង្សី និង កឹម សុខា ជាមេដឹកនាំកំសាក»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានចុះ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណ១១០០នាក់ នៅស្រុកគីរីវង់ ខេត្តតាកែវផងដែរ៕