(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងអគ្គនាយកអន្ដោប្រវេសន៍ និងអគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ចំនួន២រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា៖

*ទី១៖ ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
*ទី២៖ ឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

ឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម