(ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីជួបជុំមួយ ដើម្បីជម្រាបលារដ្ឋមន្ត្រីចាស់ គឺលោក ប្រាក់ សុខុន និងស្វាគមន៍រដ្ឋមន្ត្រីថ្មី គឺលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា។

នៅក្នុងពិធីជម្រាបលានោះ លោក ប្រាក់ សុខុន ឡើងថ្លែងសុន្ទរកថាកម្រាស់ ១០ទំព័រ ដែលជា​សុន្ទរ​កថាសរសេរដោយផ្ទាល់ដៃរបស់លោក។ ក្នុងសុន្ទរកថានោះ លោក ប្រាក់ សុខុន បាន​គូសរំលេចអំពីអនុស្សាវរីយ៍ ទំនាក់ទំនងការងារ របៀបរបបការងារ ព្រមទាំងស្នាដៃជាច្រើន​សម្រេចបានពេលលោកបំពេញការងារនៅក្រសួងការបរទេសរយៈពេល៧ឆ្នាំ។

សុន្ទរកថារបស់អតីតអ្នកសារព័ត៌មាន បានរំលេចទៅដោយអត្ថន័យ អត្ថរសយ៉ាងជ្រាលជ្រៅ​បំផុត។ ក្នុងសុន្ទរកថានោះ បានបង្ហាញឱ្យឃើញនូវសមិទ្ធផលជាច្រើនក្រោមការដឹកនាំរបស់​របស់​លោក ប្រាក់ សុខុន មានដូចជាការពង្រឹងការងារផ្នែកការទូតដល់មន្ត្រីរបស់កម្ពុជា ការធ្វើ​កំណែ​ទម្រង់ផ្សេងៗនៅក្នុងក្រសួង និងការពង្រីកនយោបាយការទូតសេដ្ឋកិច្ចជាដើម។ ក្នុងសុន្ទរ​ក​ថា ក៏បានរំលេច​នយោបាយការទូតអន្តរជាតិមួយចំនួន ដើម្បីកម្ពុជាឈរក្នុង​លំនឹងមួយរឹងមាំ​ក្នុង​ចន្លោះនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ក្តៅគគុក។

សុន្ទរកថាក៏បានរំលេចពីជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងការធ្វើជាប្រធានអាស៊ានរៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាដើម។ តាមរយៈកិច្ចប្រជុំកំពូលទាំងនេះ បានបង្ហាញឱ្យច្បាស់ពីសមត្ថភាពនយោបាយការ​បរទេស​របស់​កម្ពុជា។

តាមរយៈសុន្ទរកថានេះ មើលទៅហាក់ដូចជាការបង្ហាញសមិទ្ធផលការងារ តែលោក ប្រាក់ សុខុន អ្នកការទូតដ៏ចំណានរបស់កម្ពុជា ក៏ហាក់បានរំលេចពីបទពិសោន៍ និងការបំភ្លឺផ្លូវមួយ សម្រាប់រដ្ឋមន្ត្រីការបរទេសថ្មីរបស់កម្ពុជាផងដែរ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់លោក ប្រាក់ សុខុន៖