(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរដល់លោក ហែម សុភេម និងលោកស្រី ឱក សុចិន្តា ដែលទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ាន លើកទីពីរ កម្រិត Junior និងកម្រិត Senior ( The 2nd ASEAN Youth Eco-Champions Award 2023 ) ដែលកម្មវិធីនេះ ធ្វើឡើងនៅប្រទេសឡាវ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
សូមបញ្ជាក់ផងថា នេះជាពានរង្វាន់ជើងឯកយុវជនអាស៊ាន (AYECA) សម្រាប់ពលរដ្ឋវ័យក្មេងរបស់សមាជិកអាស៊ាន (AMS) អាយុពី១៨ ដល់ ៣៥ឆ្នាំ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការការពារបរិស្ថាន៕