(ភ្នំពេញ)៖ មន្ត្រីយោធាម្នាក់ពាក់ស័ក្តិ៤ បានផឹកសីុស្រវឹង ស្រាប់តែពេលមកដល់ផ្ទះ ក៏ដកកាំភ្លើងបាញ់ឡើងលើមេឃ បួនគ្រាប់បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្បែរខាង ប៉ុន្តែជននេះត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌ៧មករាឃាត់ខ្លួន បញ្ជូនឲ្យទៅខាងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករាចាត់ការបន្តទៀត។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៦ ខែសីហាឆ្នាំ២០១៦ ស្ថិតនៅមុខផ្ទះរបស់ខ្លួនលេខ៥៦Eo ផ្លូវ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
មន្រ្តីនគបាលមូលដ្ឋាន បានឲ្យដឹហថា ជនបាញ់បោះសេរីខាងលើនេះត្រូវបានគេស្គាល់ឈ្មោះលី ម៉េងហុី បំរើការងារនៅនាយកដ្ឋានស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារជាតិ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរតាមនីតិវិធី៕