(ភ្នំពេញ)៖ ចោរមួយក្រុមបានធ្វើសកម្មភាពគាស់ដំបូល និងចម្រឹង បង្អួចដែករបស់រោងចក្រផលិតខោ «សានយ័នអូរវើសីុ» មានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយប្រមូលយក​សម្ភារៈ​អស់មួយចំនួនធំសរុបជាថវិកាជិត២០ដុល្លារ ហើយរត់គេចខ្លួនដោយសុវត្ថិភាពដោយគ្មានរំខានដល់សមត្ថកិច្ចនោះឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចក្នុងរោងចក្រសានយ័នអូរវើសីុ ស្ថិតក្នុងដីឡូ ត៍លេខ១០៣J ផ្លូវបណ្ឌិតម៉ុងរិទ្ធី ក្រុមទី៩ ភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះជាថៅកែរោងចក្រឈ្មោះលឹម ស្រីមុំ អាយុ៣៦​ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ និងមានស្រុកកំណើត​នៅស្រុ​កស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះបានរៀបរាប់ពីដំណើររឿងប្រាប់​សមត្ថកិច្ចថា បន្ទាប់ពីកើតហេតុរួច រូបគាត់បានត្រឹមមកដាក់ពាក្យបណ្ដឹង ប៉ុណ្ណោះដើម្បីស្នើឲ្យសមត្ថកិច្ច​ប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ជួយអន្តរាគមន៍ស្រាវ​ជ្រាវវែកមុខ​ជនខិលខូចមកផ្ដន្ទា ទោសផងដោយបានឆែកកាមមេរ៉ាសុវត្ថិភាពក្នុងរោងចក្របានឃើញ ជនសង្ស័យមានបក្ខពួក៣នាក់ធ្វើសកម្មភាពគាស់ដំបូល និងចម្រឹងដែកបង្អួចខ្យល់​ចូលក្នុងរោង​ចក្រលួចយកក្រណាត់ចំនួន២០០កេស ស្មើនិង៨ពាន់ខោ មានតម្លៃសរុប​ជាទឹកប្រាក់ប្រមាណ​ជិត២០ម៉ឺនដុល្លារ​ឯណោះ ។

បច្ចុប្បន្ន ក្នុងករណីអំពើចោរកម្មនេះ កម្លាំងនគរបាលមូលដ្ឋា នខណ្ឌឫស្សីកែវ បាននិងកំពុងបន្តសកម្មភាពស្រាវជ្រាវកំណត់អត្តសញ្ញាណ​ជនសង្ស័យដើម្បី​ស្វែងរកចាប់ខ្លួន​យកមកដាក់​ទោសតាមច្បាប់ ៕