(ភ្នំពេញ)៖ អាជ្ញាធរថៃ នឹងសម្របសម្រួលដោះលែងប្រជាពលរដ្ឋខ្មែរចំនួន៥ដាក់ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ឱ្យវិលមកកម្ពុជាវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។

សូមបញ្ជាក់ថា អាជ្ញាធរថៃ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ ដែលកំពុងប្រកបរបររកស៊ីដែលច្បាប់ប្រទេសថៃ ហាមឃាត់។ ភ្លាមៗ ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ បានឱ្យអនុព័ន្ធការងារចេញទៅដោះស្រាយ សប្រសម្រួល និងស្វែងយល់ពីបញ្ហាដើម្បីស្វែងរកការដោះស្រាយ។

អនុព័ន្ធការងារប្រចាំស្ថានទូត បានឱ្យដឹងថា «ក្រោមការសម្របសម្រួលដ៏ជិតស្និទរវាងប្រទេសជិតខាងទាំងពីរ អាជ្ញាធបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរទាំង៥រូប អាចវិលមកកាន់កម្ពុជានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ សប្តាហ៍ក្រោយនេះ»

ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលចង់ធ្វើនៅប្រទេសសូមចូលធ្វើជាពលករស្របច្បាប់ទៅតាមទីភ្នាក់ងារក្រុមហ៊ុនដែលក្រសួងការងារទទួលស្គាល់ជាផ្លូវការ ព្រោះការធ្វើការដោយមិនស្របច្បាប់មានភាពប្រថុយប្រថាន គ្រោះថ្នាក់ និងបាត់បង់អត្ថប្រយោជន៍ ប៉ុន្តែការបម្រើការងារស្របច្បាប់វិញមិនធ្វើឱ្យពលរដ្ឋខ្មែរមានហានិភ័យការងារ និងទទួលបានអត្ថប្រយោជន៍របស់ប្រទេសជាដៃគូ។

លោកបន្តថា ស្ថានទូតខ្មែរ និងអនុព័ន្ធការងារកម្ពុជានៅប្រទេសថៃ មិនបានព្រងើយកន្តើយចំពោះសុខទុក្ខរបស់ពលរដ្ឋដែលប្រឈមនឹងបញ្ហាឡើយ។

បន្ថែមមពីនេះ អនុព័ន្ធការងារកកម្ពុជា ប្រចាំប្រទេសថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅបរទេសដោយស្របច្បាប់ និងសុវត្ថិភាពការងារ ព្រមទាំងទទួលអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមច្បាប់នៅប្រទេសទទួល ដូចនេះពលរដ្ឋខ្មែរយើងអាចចុះឈ្មោះទៅធ្វើការតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស៕