(បាត់ដំបង)៖ ក្រុមគ្រួសារអ្នកស្លាប់មានអារម្មណ៍ក្តឹកក្តួលរំជួលចិត្តជាខ្លាំងដោយបានឃើញក្រុមការងារពង្រឹងមូលដ្ឋាន បាននាំមូលនិធិ សម្តេចក្រឡាហោម ស ខេង ទៅចូលបុណ្យដល់ផ្ទះផ្ទាល់តែម្តងដោយមិនប្រកាន់និន្នាការ ខណៈកំពុងធ្វើបុណ្យសពស្រស់នៅផ្ទះ ដែលដឹកនាំដោយលោក ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ។
ជាមួយគ្នានេះ លោកក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមូលនិធិសម្តេចក្រឡាហោម ស ខេង ទៅចែកជូន ស្រី្តសម្រាលកូន២៤នាក់ និងគ្រួសារអ្នកស្លាប់១៤នាក់។
លោក ហែម ថេង បានថ្លែងថា ដោយយោងតាមការណែនាំ ជាប្រចាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ជាប្រធានក្រុមការងារចុះជួខេត្តបាត់ដំបង តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោក សុខ ផល ប្រធានក្រុមការងារចុះជួយ ស្រុកបាណន់ រួចមក លោកបានដឹកនាំក្រុមការងារ ចុះជួយឃុំភ្នំសំពៅ បាននាំមូលនិធិទៅចែកជូនពួកគាត់នៅតាមខ្នងផ្ទះទាំងអស់ចំនួន៣៨នាក់ក្នុងនោះមានគ្រួសារអ្នកស្លាប់១៤នាក់ ដោយម្នាក់ៗទទួលបាន២០ម៉ឺនរៀល។
ដោយឡែក សពដែលទើបនឹងស្លាប់ថ្មីៗហើយកំពុងធ្វើបុណ្យនៅផ្ទះចំនួន២នាក់ ក្រុមការងារបាននាំគ្នាទៅបុណ្យដល់កន្លែង ដោយមានការចូលរួមសោកស្តាយនិងជួយរំលែកទុក្ខពួកគាត់ ទាំងទឹកភ្នែកក្តឹកក្តួលរំជួលចិត្តដោយពួកគាត់បាននិយាយថា តាំងពីជំនាន់ដើមមុនៗ មក មិនដែលមាន គណបក្សណា ឬមូលនិធិណា យកថវិកាមកចូលបុណ្យសព ទូទៅដោយមិនប្រកាន់និន្នាកាបក្សនោះទេ ទើបតែមានសម័យតេជោសែន នេះមួយគត់ ដែលមានមូលនិធិសម្រាប់ចែកជូនទាំងស្រ្តីទើបសម្រាលកូន និងគ្រួសារអ្នកស្លាប់ទូទៅអញ្ចឹងឡើយ។
ក្នុងឱកាសចែកមូលនិធិដល់ស្រ្តីទើបសម្រាលកូននិងគ្រួសារមរណៈទាំងអស់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានិងល្រុមការងារពង្រឹងមូលដ្ឋានឃុំ តែងតែយកចិត្តទុកដាក់ គិតគូរពីសុចទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងជាប្រចាំរហូតមកដល់បច្ចុប្បន្ន។
បន្ទាប់ពីបានចែកមូលនិធិរួច លោកបានចូលរួមប្រជុំ ជាមួយថ្នាក់ដឹកបក្សមូលដ្ឋាននៅទីស្នាក់ការបក្សឃុំដើម្បីពង្រឹងការងារដែលនៅសេសសល់ធ្វើមិនទាន់រួច ត្រូវខិតខំធ្វើកិច្ចការនោះឲ្យហើយ និងពិនិត្យរបាយការណ៍ទូទៅរបស់បក្សឃុំ។
លោកប្រធានក្រុមការងារបានបញ្ជាក់ក្នុងរបាយការណ៍នោះ គឺមានការចំណាយប្រចាំកក្កដានេះអស់ទឹកប្រាក់គិតទាំងមូលនិធិនិងចំណាយផ្សេងៗអស់ចំនួន១៣,៦០០ដុល្លា។
ដោយឡែកតួរលេខសរុបគិតពីខែមករាឆ្នាំ២០១៥ មកទល់ខែកក្កដាឆ្នាំ២០១៦នេះ (១៩ខែ) ក្រុមការងារបានចំណាយលើមូលនិធិសម្តេច អស់ទឹកប្រាក់១២៥,៦០០,០០០រៀល ក្នុងនោះស្រ្តីសម្រាលកូនមានចំនួន៤៨៥នាក់ គ្រួសារអ្នកស្លាប់មានចំនួន១៤៣នាក់ សរុបចំនួន៦២៨នាក់។
ទន្ទឹមនឹងប្រជុំការងារចប់ ក្រុមការងារបានពិនិត្យមើលការសាងសង់ផ្ទះបាយ ការចាក់ដីបន្ថែម ជិកប្រឡាយបង្ហូរទឹកក្នុងទីស្នាក់ការបក្សផងដែរ។