(ភ្នំពេញ)៖ ឯកឧត្តម ណារិនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
តាមរយៈបណ្តាញសង្គម Twitter កាលពីម្សិលមិញនេះ លោកបានសរសេរថា `ខ្ញុំសូមអបអរសាទរ សម្រាប់ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនៃប្រទេសយើង ទាំង២ នៅពេលអនាគត។
Congratulations H.E. @Dr_Hunmanet_PM on assuming charge as the Prime Minister of the Kingdom of Cambodia. I look forward to working closely with you for further elevating our friendly historical ties. @peacepalace_kh»៕