(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីប្រកាសអំពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ក្រោមអធិបតីភាពឯកឧត្តមនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត។

កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១៖ ការប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១»។
២៖ ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្ដីពីការកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។
៣៖ ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។
៤៖ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។
៥៖ បញ្ហាផ្សេងៗ។
ខាងក្រោមជាលទ្ធផលទាំងស្រុងនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនីតិកាលថ្មី៖