(កំពង់ឆ្នាំង)៖ លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីដែលកំពុងបម្រើ ការងារនៅការិយាល័យទូរទស្សន៍ ត្រូវបន្តរួមសហការគ្នាក្នុងការផលិតព័ត៌មាន ឲ្យបានឆាប់រហ័ស និងបានគ្រប់ជ្រុ ងជ្រោយប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ដើ ម្បីទាក់ទាញការស្តាប់ និងទស្សនាពីប្រជាពលរដ្ឋពលរដ្ឋ។
លោកអនុប្រធានមន្ទីរព័ត៌មាន បានក្រើនរំលឹកដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីការយាល័យទូរទស្សន៍ នាថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣នេះ ។
លោកបានបញ្ជាក់ទៀតថា ព័ត៌មានបើអ្នកណាផ្យាយបានមុន អាចទាក់ទាញបានមុន បញ្រ្ជាបបានមុនគេ និងធ្វើឲ្យគេដឹងមុនគេ ពិសេសទប់ឥទ្ធិពលព័ត៌មាន ដែលមិនគ្រប់លក្ខណៈបានមុនគេផងដែរ។ អ្នកស្តាប់ និងអ្នកទស្ស នានឹងស្គាល់អំពីតម្លៃនៃព័ត៌មាន ដែលក្រុមការងារព័ត៌មា នបានផលិតឡើង ប្រកបដោយវិជ្ជាជីវៈ ទាញបានការស្តា ប់ ទស្សនា និងអានតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិផងដែរ។
នៅក្នុងកិច្ចប្រជុំនាពេលនោះដែរ លោកអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការ ដែលកំពុងបម្រើការងារ នៅការិយាល័ យទូរទស្សន៍ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារ កិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវធ្វើឲ្យវិស័យព័ត៌មាន នៅខេត្តកំពង់ឆ្នាំង មានភាពរីកចម្រើនបានវិវឌ្ឍ ន៍ខ្លួនតាមជំនាញនីមួយៗ ថែមមួយកម្រឹតទៀតទាំងគុណ ភាព និងបច្ចេកទេស ដោយពង្រឹងនិងពង្រីកបាននូវវិសា លភាព នៃការផ្សព្វផ្សាយជាក់ស្តែងដោយបានផ្តល់នូវចំ ណេះដឹង និងព័ត៌មានពិតជូនប្រជាពលរដ្ឋស្របតាមទិស ស្លោក របស់ក្រសួងព័ត៌មាន «ប្លែក លឿន ទុកចិត្តបាន ទីណាពេលណាក៏បាន»៕