(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ទទួលក្របខណ្ឌជាមន្ត្រីរាជការ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៨ ស្ថិតនៅក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងអង្គភាពទីប្រឹក្សារាជរដ្ឋាភិបាល។ ក្រៅពីការងាររដ្ឋ លោក ហ៊ុន ម៉ានី ក៏បានបំពេញការងារសំខាន់ៗ ក្នុងជួរគណបក្សប្រជាជនកម្ពុជា និងក្របខណ្ឌការងារសង្គម តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងស្មារតីនៃការបំពេញភារកិច្ច ទោះក្នុងក្របខណ្ឌណាក៏ដោយ លោក ហ៊ុន ម៉ានី តែងតែផ្តោតលើការងារ និងគោលដៅនៃការងារ ជាជាងតំណែង និងតួនាទី។ ការណ៍ទាំងនេះ បានធ្វើឲ្យមនុស្សម្នាជាច្រើនកាន់តែចង់ដឹងឮ អំពីលោក ហ៊ុន ម៉ានី ក្នុងក្របខណ្ឌជាបុគ្គលផ្ទាល់ខ្លួន ការងារ និងចក្ខុវិស័យសំខាន់ៗផ្សេង២ ដែលលោកបានប្រកាន់យក។

ដើម្បីស្វែងយល់កាន់តែច្បាស់ពីចំណុចខាងលើ សូមទស្សនាវីដេអូប្រវត្តិអប់រំ សមត្ថភាព នៃការដឹកនាំការងារ និងទស្សនវិស័យ សម្រាប់អនាគតរបស់លោក ហ៊ុន ម៉ានី នៅខាងក្រោម៖