Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនក្រឡាបញ្ជីតុលាការ​កំពូលទៅតុលា​ការ ក្រោយឃាត់ខ្លួន​រឿងពុក​រលួយ

07-08-2016 09:44

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅម៉ោង៩៖១៥នាទីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេចបញ្ជូន ក្រឡាបញ្ជីតុលាការកំពូល ទៅកាន់តុលាការក្រុងភ្នំពេញហើយ នេះបើតាមលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

មន្រ្តីក្រឡាបញ្ជី ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននោះ មានឈ្មោះ វ៉ាន់ ពិសិដ្ឋ ដែលទើបនឹងផ្លាស់ពីខេត្តប៉ៃលិន មកកាន់ការនៅតុលាការកំពូល។ នេះបើតាមការបញ្ជាក់របស់មន្រ្តី​តុលាការកំពូល។ ព្រះរាជអាជ្ញារង លី សុផាណា ជាអ្នកកាន់សំណុំរឿងនេះ។

សូមជំរាបថា លោក វ៉ាន់ ពិសិដ្ឋ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីរសៀលថ្ងៃសុក្រ ទី៥ ខែសីហា​ ឆ្នាំ២០១៦ កន្លងទៅដោយសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើពុករលួយ។ ទោះជាយ៉ាងណា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង មិនបានបញ្ជាក់លម្អិតអំពីរឿងនេះនៅឡើយទេ៕