(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច នាថ្ងៃទី២៤ ខែសីហានេះ បានរៀបចំកម្មវិធីប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៣ ឆ្នាំ២០២៣ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥)។
លោក នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច តំណាងលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច អមដោយលោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងសហការី បានចូលរួមកាត់កញ្ចប់វិញ្ញាសាប្រឡង និងប្រកាសបើកកម្មវិធីប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចនេះ៕