(ភ្នំពេញ)៖ ដើម្បីអនុវត្តន៍ «យុទ្ធនាការបដិសណ្ឋារកិច្ចល្អ សេវាកម្មទេសចរណ៍» ក្រសួងទេសចរណ៍ បានអំពាវនាវ និងណែនាំឱ្យអាជីវកម្មបម្រើសេវាកម្មទេសចរណ៍ទាំងអស់ ធ្វើការចុះឈ្មោះ និងទាញយក QR-Code តាមរយៈគេហទំព័រ៖ www.cambodiabesthospitality.org យកទៅប្រើប្រាស់នៅទីតាំងអាជីវកម្មផ្ទាល់ខ្លួន ដោយអាចដាក់លើសំភារៈផ្សព្វផ្សាយដូចជា៖ វិក័យបត្រ, Sticker, Brochure, នាមបណ្ណ...។ល។
បន្ថែមពីនេះទៀត ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរអាចស្កេន ផ្តល់មតិយោបល់ និងអនុសាសន៍ «Comment» អំពីការបម្រើ និងផ្តល់សេវាកម្មរបស់ខ្លួន។ សូមរំលឹកថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដល់អាជីកម្មបម្រើសេវាកម្មទេសចរណ៍ បន្តខិតខំ និងពង្រឹងការផ្ដល់នូវសេវាបដិសណ្ឋារកិច្ចល្អ ជូនភ្ញៀវទេសចរ ពិសេសស្របតាមអភិក្រម «អាជីវកម្មទេសចរណ៍ ផ្តល់សេវាប្រកបដោយភាពកក់ក្តៅ និងភាពជឿជាក់ជូនភ្ញៀវទេសចរ» ដើម្បីឱ្យកម្ពុជាបន្តជាគោលដៅទេសចរណ៍ទាក់ទាញ និងប្រកបដោយភាពកក់ក្តៅ សម្រាប់ពិភពលោកស្របតាមយុទ្ធនាការ កម្ពុជាព្រះជាណាចក្រអឆ្ឆរិយៈ ផ្តល់ភាពកក់ក្តៅ៕
ខាងក្រោមនេះជា របៀបទាញយក QR CODE មានដូចវីឌីអូភ្ជាប់ជូន៖