(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សិត វណ្ណ: បានកំពុងចំណាត់ការបើកការស៊ើសួរលើឈ្មោះ LI YONG ហៅ LI XIANG អាយុ៣៨ឆ្នាំ ជនជាតិចិន ដែលជនសង្ស័យរូបនេះ ត្រូវបាននគបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ដោយខុសច្បាប់ និងករណីគំរាមកំហែងថានឹងសម្លាប់ តាមបណ្ដឹងរបស់ជនជាតិចិនដូចគ្នា។
នេះបើតាមប្រភពពីមន្ត្រីនគរបាល បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យជនជាតិចិនឈ្មោះ LI YONG ហៅ LI XIANG ភេទប្រុស អាយុ៣៨ឆ្នាំនេះ គឺកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានធ្វើឡើងតាមអំណាចដីការបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយបានបង្គាប់ដល់កំលាំងសមត្ថកិច្ចបញ្ជូនជនសង្ស័យឈ្មោះ LI YONG ហៅ LI XIANG មកកាន់តុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕