មនុស្ស៧នាក់ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៦ ខែសីហាម្សិលមិញ
07-08-2016 08:37
(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦រសៀល) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំននគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់មនុស្ស៧នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៣នាក់ និងមុខសញ្ញាប្រើប្រាស់៤នាក់ ដកហូតមេតំហ្វេតាមីន(ice) ០.១៧ក្រាម និង១កញ្ចប់តូច។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួននៅ ខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់, ខេត្តកោះកុង បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់, ខេត្តតាកែវ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕