(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា នាយក នាយករងខុទ្ទកាល័យសម្តេចប្រធាន ទីប្រឹក្សា ជំនួយការ សម្តេចប្រធាន អនុប្រធានទី១ អនុប្រធានទី២ នៃរដ្ឋសភា ជំនួយការប្រធាន គណៈកម្មការទាំង១០ នៃរដ្ឋសភា ក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា និងទីប្រឹក្សាអគ្គលេខាធិការ ដ្ឋានរដ្ឋសភាទាំងអស់ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលបានតែងតាំងដោយព្រះរាជក្រឹត្យមុន ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖