(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញសង្គម Twitter និង Telegram អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា សម្តេចបានមើលការផ្សាយផ្ទាល់អំពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ដែលដឹកនាំដោយ ឯកឧត្តមនាយករដ្ឋមន្រ្តីថ្មី ហ៊ុន ម៉ាណែត​ ឃើញថាសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ភាគច្រើនជាបញ្ញវន្តវ័យក្មេង ដែលសម្តេចបានអះអាងយ៉ាងច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។

ខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖

ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។

ជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕

For the first time in more than 44 years, especially for over 38 years that I am not attending and chairing the cabinet meeting.
I am watching live broadcast on the cabinet meeting chaired by the new prime minister. Looking at the composition of the new cabinet who are young intellectuals, I determine that the transfer of senior leadership to young leadership is the right decision.

Wishing the new cabinet success in performing duties for the nation, religion, and king.