(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
ពិធីនេះបានធ្វើឡើងព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
នាឱកាសនោះដែរ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏បានជួបពិភាក្សាជាមួយលោក ប៊ិន បូនីបុត្រ អ្នកម៉ៅការសាងសង់ ដើម្បីពិភាក្សាការងារដាក់ទិសដៅការកសាងហេដ្ឋារចនាសម្ព័ន្ធបន្តទៀត៕