(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញឲ្យទ្វេដងនៅក្នុងខេត្តព្រះសីហនុ ដើម្បីថែរក្សា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ឧត្តមសេនីយ៍ លោកវរសេនីយ៍ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញទាំងអស់ និងអធិការនគរបាលក្រុង ស្រុកទាំង៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕