(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានបន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករនិយោជិតដល់បន្ទប់ជួលតែម្ដង នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង។

គួរជម្រាបថា ក្នុងថ្ងៃចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដំបូងនេះ លោក ហេង សួរ បានបង្ហាញវត្តមានជាមួយកម្មករនិយោជិតពេញមួយថ្ងៃ ដើម្បីដឹងពីសុខទុក្ខរបស់កម្មករនិយោជិត ព្រមទាំងបានទទួលទានអាហារជាមួយកម្មករនិយោជិតផងដែរ៕