(ភ្នំពេញ)៖​ រថយន្ត​ Land Cruiser សេរីទំនើបមូយគ្រឿង ត្រូវបានរថយ​ន្តយោធា របស់កងដឹកជញ្ជួនលេខ៩៩​ បើកបុកពេញទំហឹងត្រង់ផ្លូវបំបែក ជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែមិនមានអ្នករងរបួសធ្ងន់​ ។

ហេតុការណ៌នេះបានកើតឡើងនាម៉ោង១១៖២០នាទីយប់ថ្ងៃទី៦​ ខែសីហា​ឆ្នាំ​២០១៦​ នៅតាមបណ្តោយផ្លូវហាន់ណូយ​ កែងនិងផ្លូវ​ ម៉ុងរឹទ្ធី​ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​។

ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើគេបានឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Lancruiser ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AC-0207 តាមបណ្តោយផ្លូវហានណូយ ក្នុងទិសដៅពីជើង ទៅត្បូង​ក្នុងល្បឿនយ៉ាងលឿន​ លុះបើកមកដល់ចំណុចកើតហេតុដែលមានផ្លូវបែកជាបួន​ ក៏មានរថយន្តមួយតោនកន្លះពណ៌ត្រេអ៉ី ពាក់ស្លាកលេខ​ ខេមរភូមិន្ន​ និងបិទឡូហ្គោ​ កងដឹកជញ្ជួនលេខ៩៩​ ដែលបើកដោយយុវជនម្នាក់ បានបើកមកដល់បុក ផ្គួបផ្សំ និងល្បឿនដូចគ្នាផងនោះ​ ធ្វើឲ្យរថយន្តទាំងពីរ​បុកគ្នាពេញទំហឹង និងវិលជាច្រើនជុំរងការខូចខាតយ៉ាងដំណំដូចគ្នា​ ហើយភ្លាមៗនោះគេបានឃើញម្ចាស់រថយន្ត​ Land Cruiser បានហៅខ្នីខ្នារមកដោះស្លាក លេខចេញពីរថយន្តទកផងដែរ​។ ក្រោយកើតហេតុរថយន្តទាំងពីរ ព្រមស្មើគ្នា​គ្មានខាងណាសងខាងណានោះទេ​៕