Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡារិនីអាមេរិក Thrasher ឈ្នះ​មេដាយ​មាស មុន​គេនៅ Olympic Games 2016

06-08-2016 22:40

(ក្រុងរីយ៉ូ)៖ កីឡាការិនីអាមេរិក វ័យ១៩ឆ្នាំ Ginny Thrasher បានឈ្នះមេដាយមាសមុនគេ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ផ្នែកកីឡាបាញ់កាំភ្លើង។

សារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងនៅយប់ថ្ងៃទី០៦ ខែសីហានេះថា Thrasher ជាអត្តពលិកដំបូងគេ ដែលបានទទួលមេដាយមាស ១គ្រឿង ប្រភេទកីឡាបាញ់កាំភ្លើង វិញ្ញសាបាញ់ រយៈ​ចម្ងាយ​១០ម៉ែត្រទៅលើអាកាស ដោយទទួលបានពិន្ទុ ២០៨ នាំមុខម្ចាស់មេដាយមាស ឆ្នាំ២០០៦ Du Li របស់ចិន ឈ្នះត្រឹមមេដាយប្រាក់។

ជាមួយគ្នានោះដែរ កីឡាការិនីចិន១រូបទៀត Yi Siling ក៏បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿងផងដែរ។

ការឈ្នះមេដាយមាស ១គ្រឿងនេះ មានន័យថា អាមេរិក កំពុងនាំមុខគេបណ្តោះអាសន្នហើយ ដោយចិន ឈរនៅលេខ២ មានមេដាយ២គ្រឿងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Olympic Games 2016 ទើបតែបើកការប្រកួតព្រឹកមិញនេះ ម៉ោងនៅកម្ពុជា ស្មើនឹងយប់នៅប្រទេសប្រេស៊ីល ដែលមាន ២៨ប្រភេទកីឡាដាក់ឲ្យប្រកួត ចែកចេញជា ៣២០វិញ្ញសា៕