(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀង។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
គួរជម្រាបថា ការតែងតាំងលោក ប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀង នៅពេលនេះ ជំនួសលោក ម៉ែន វិបុល ដែលផុតអាណត្តិ៕