(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់តែងតាំង លោក ឈន សាណាត ឋានន្ដរស័ក្ដិ ឧត្តមអគារនុរក្សថ្នាក់លេខ១ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

គួរជម្រាបថា ការតែងតាំងលោក ឈន សាណាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅពេលនេះ ជំនួសលោក ឆែម សាវុធ ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕